1 John 5

1អស់អ្នកដែលជឿថា​ព្រះ​យេស៊ូជា​ព្រះ​គ្រិស្ដ​អ្នកនោះ​កើតមកពីព្រះជាម្ចាស់ហើយអស់អ្នក​ដែល​ស្រលាញ់​ព្រះអង្គ​ដែល​បាន​បង្កើត​ខ្លួន​មកក៏ស្រលាញ់អ្នក​ដែល​កើតពីព្រះអង្គដែរ 2ដោយរបៀប​នេះ​ហើយ​ដែល​យើង​ដឹងថា​យើង​ស្រលាញ់កូនៗ​របស់​ព្រះជាម្ចាស់​គឺ​នៅពេល​យើង​ស្រលាញ់ព្រះជាម្ចាស់ហើយប្រព្រឹត្ដតាមបញ្ញត្ដិ​របស់​ព្រះអង្គ 3ដ្បិតនេះជា​សេចក្ដី​ស្រលាញ់​ដល់​ព្រះជាម្ចាស់គឺ​ឲ្យ​យើង​កាន់តាមបញ្ញត្ដិរបស់ព្រះអង្គហើយបញ្ញត្ដិរបស់ព្រះអង្គមិន​មែន​ជាបន្ទុកធ្ងន់ទេ 4ដ្បិតអស់អ្នក​ដែល​កើតពីព្រះជាម្ចាស់ឈ្នះលោកិយ​នេះ​ហើយនេះជាជ័យជម្នះ​ដែល​ឈ្នះលោកិយ​នេះ​គឺ​ជំនឿ​របស់​យើង 5តើអ្នកណាជាអ្នកឈ្នះលោកិយ​នេះ? ​គឺជា​អ្នក​ដែល​ជឿថា​ព្រះ​យេស៊ូជា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់ 6ព្រះយេស៊ូគ្រិស្ដនេះហើយ​ដែល​បាន​យាងមកដោយទឹក​និង​ឈាម​ហើយ​មិន​មែន​តែទឹកប៉ុណ្ណោះទេគឺ​មាន​ទាំង​ទឹកនិងឈាមរីឯ​ព្រះ​វិញ្ញាណជាអ្នកធ្វើបន្ទាល់ដ្បិត​ព្រះ​វិញ្ញាណជាសេចក្ដីពិត 7ដ្បិតមានបី​ដែល​ធ្វើបន្ទាល់ 8គឺព្រះ​វិញ្ញាណទឹកនិងឈាមហើយ​ទាំង​បីនេះ​ធ្វើ​បន្ទាល់​តែមួយ​ទេ។ 9បើយើង​ទទួល​ស្គាល់​សេចក្ដី​បន្ទាល់​របស់​មនុស្ស​ទៅ​ហើយ​នោះ​សេចក្ដី​បន្ទាល់​របស់​ព្រះជាម្ចាស់វិសេសជាង​ទៅ​ទៀត​ដ្បិតនេះជា​សេចក្ដី​បន្ទាល់​របស់​ព្រះជាម្ចាស់គឺ​ព្រះអង្គ​បាន​ធ្វើបន្ទាល់អំពី​ព្រះ​រាជ​បុត្រា​របស់​ព្រះអង្គ 10អ្នកណាដែលជឿលើព្រះរាជបុត្រា​របស់​ព្រះជាម្ចាស់​អ្នកនោះ​មានសេចក្ដីបន្ទាល់នៅក្នុងខ្លួន​រីឯ​អ្នកណា​ដែល​មិនជឿ​លើ​ព្រះជាម្ចាស់​អ្នកនោះ​បាន​ធ្វើឲ្យព្រះអង្គ​ត្រលប់ជា​អ្នក​កុហកហើយព្រោះមិន​បាន​ជឿលើសេចក្ដីបន្ទាល់ដែលព្រះជាម្ចាស់​បាន​ធ្វើបន្ទាល់អំពី​ព្រះ​រាជ​បុត្រា​របស់​ព្រះអង្គ 11ហើយនេះជាសេចក្ដីបន្ទាល់​គឺ​ថាព្រះជាម្ចាស់​បាន​ប្រទានជីវិតអស់កល្បជានិច្ច​ដល់​យើងហើយជីវិតនេះមាននៅក្នុង​ព្រះ​រាជ​បុត្រា​របស់​ព្រះអង្គ 12អ្នកណាដែល​មាន​ព្រះ​រាជ​បុត្រា​អ្នកនោះ​មានជីវិត​ប៉ុន្ដែ​អ្នកណា​ដែល​គ្មាន​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​អ្នកនោះ​គ្មានជីវិតឡើយ 13ខ្ញុំសរសេរ​សេចក្ដី​ទាំងនេះ​មក​អ្នករាល់គ្នា​ដែល​ជឿលើ​ព្រះ​នាម​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់ដើម្បី​ឲ្យ​អ្នករាល់គ្នា​ដឹងថា​អ្នករាល់គ្នា​មានជីវិតអស់កល្បជានិច្ច 14នេះជា​សេចក្ដី​ក្លាហានដែល​យើង​មានចំពោះព្រះអង្គ​គឺ​ថាបើ​យើង​សូមអ្វីតាមបំណង​របស់​ព្រះអង្គ​នោះ​ព្រះអង្គ​នឹង​ស្ដាប់យើង 15បើយើង​ដឹងថា​ព្រះអង្គ​ស្ដាប់យើង​គ្រប់​អ្វីដែល​យើង​សូម​នោះ​យើង​ក៏​ដឹង​ដែរ​ថា​យើង​បាន​អ្វី​ដែល​យើង​សូមពីព្រះអង្គ​ហើយ។ 16បើអ្នកណាឃើញបងប្អូនខ្លួនប្រព្រឹត្ដបាប​ដែល​មិនបណ្ដាលឲ្យស្លាប់​ចូរ​ទូលសុំ​ចុះ​នោះ​ព្រះអង្គ​នឹង​ប្រទានជីវិត​ដល់​អ្នកប្រព្រឹត្ដបាប​ដែល​មិនបណ្ដាលឲ្យស្លាប់​នោះ​ប៉ុន្ដែ​មានបាប​ដែល​បណ្ដាលឲ្យស្លាប់​ហើយ​ចំពោះ​បាប​នោះ​ខ្ញុំ​មិនប្រាប់​អ្នករាល់គ្នា​ឲ្យ​ទូលសុំទេ 17គ្រប់ទាំង​អំពើ​ទុច្ចរិតជាបាបហើយ​ក៏​មានបាប​ដែល​មិនបណ្ដាលឲ្យស្លាប់ដែរ 18យើងដឹងថាអស់អ្នក​ដែល​កើតពីព្រះជាម្ចាស់​នោះ​មិនប្រព្រឹត្ដបាបឡើយព្រោះព្រះអង្គ​ដែល​ប្រសូតពីព្រះជាម្ចាស់​បាន​ការពារអ្នកនោះហើយអារក្សសាតាំងមិនប៉ះពាល់អ្នកនោះឡើយ 19យើងដឹងថា​យើង​មកពីព្រះជាម្ចាស់រីឯលោកិយទាំងមូលវិញស្ថិតនៅក្រោម​អំណាច​របស់​អារក្សសាតាំង 20ហើយយើង​ក៏​ដឹងថា​ព្រះ​រាជ​បុត្រា​របស់​ព្រះជាម្ចាស់​បាន​យាងមក​ទាំង​បាន​ប្រទានប្រាជ្ញា​ដល់​យើងដើម្បី​ឲ្យ​ស្គាល់ព្រះដ៏ពិតហើយ​យើង​ជាអ្នកនៅក្នុង​ព្រះ​ដ៏ពិត​នោះ​គឺ​នៅក្នុង​ព្រះ​យេស៊ូគ្រិស្ដ​ជា​ព្រះ​រាជ​បុត្រារបស់ព្រះអង្គ។ ​ព្រះរាជបុត្រា​នេះហើយជាព្រះដ៏ពិតនិង​ជា​ជីវិតអស់កល្បជានិច្ច 21កូនតូចៗ​អើយ! ​ចូរ​រក្សាខ្លួន​ឲ្យ​ផុតពីការថ្វាយបង្គំរូបព្រះ
Copyright information for KhmKCB